តើយើងធ្វើដោយរបៀបណា?
មុនសម្រេចគោលដៅ ចាំបាច់ត្រូវដូរយុទ្ធវិធី។ ទិន្និការធំបំផុតរបស់ “អំណានយុវជន” គឺពង្រឹងការអានចំពោះយុវជនកម្ពុជា។ វិធីសាស្រ្ត និងមានលក្ខណៈបត់បែន តែគោលដៅនៅតែដដែល។ អានដើម្បីកម្ពុជា៕
គម្រោង និងកម្មវិធី
គ្រប់គម្រោងនិងកម្មវិធីរបស់ “អំណានយុវជន” គឺជាតម្រូវការរបស់យុវជនកម្ពុជា។ ពួកយើង ប្រៀបដូចជារទះ ដែលអាចផ្ដុំគ្នាទៅជាកាំទាំងមូល។ ពួកយើងប្រៀបដូចជា ទឹកមួយតំណក់ដែលអាចហូរចូលថ្លុកមួយតូច ក្លាយទៅជាទន្លេ និងអាចប្រែក្លាយជាសមុទ្រដ៏ធំល្វឹងល្វើយ។
ព្រឹត្តិការណ៍ជំនួបអ្នកអាន ៩ ខេត្ត/ក្រុង
ព្រឹត្តិការណ៍នេះ នឹងធ្វើដំណើរ ៩ ខេត្ត/ក្រុងនៃប្រទេសកម្ពុជាក្នុងរយៈពេល១ឆ្នាំ ដើម្បីឱ្យអ្នកអាន និងអ្នកនិពន្ធ យុវនិពន្ធមានឱកាសក្នុងការចែករំលែកអំពីការអាន ការសរសេរ បទពិសោធ និងចំណេះដឹងនានាពាក់ព័ន្ធនឹងសង្គម។ រហូតមកដល់ពេលនេះយើងបានរៀបចំព្រឹត្តិការណ៍ចំនួន ៣ នៅក្នុងខេត្តសៀមរាប បាត់ដំបង ភ្នំពេញ និងព្រឹត្តិការណ៍មួយទៀតដែលគ្រោង នឹងធ្វើនៅខេត្តកោះកុងនៅពេលដែលស្ថានភាពរីករាលដាល មេរោគកូវីដ-១៩ ត្រូវបានបញ្ចប់។ ព្...
អំណានយុវជន ខេត្តបាត់ដំបង
អំណានយុវជនបាត់ដំបងជំនាន់ទី១ គឺជាគម្រោងបណ្ដុះបណ្ដាលសមត្ថភាពអំណានរយៈពេល១២សប្ដាហ៍ដែល អំណានយុវជន នាំយកទៅកាន់ទឹកដីថ្មី។ កម្មវិធីនេះ ជាផ្នែកមួយនៃការលើកកម្ពស់វិស័យអំណាននៅតាមបណ្ដាខេត្តផ្សេងៗ ក្នុងនោះខេត្តបាត់ដំបង គឺជាទីតាំងដែលយើងបានបោះជំហាន បន្ទាប់ពីខេត្តសៀមរាប ដើម្បីស្របតាមទស្សនវិស័យដែល “អំណានយុវជន” បានកំណត់ទុក រួមមានខេត្តចំនួនបីគឺ ខេត្តសៀមរាប (ស្នាក់ការកណ្ដាល) ខេត្តបាត់ដំបង (ខេត្តទី២) ន...
អំណាន ៤.០ (Podcast, Reading Audio, Viturl Reading Event)
កម្មវិធីនេះមានគោលបំណងបង្កើតវេទិកាមួយ ដើម្បីពិភាក្សាតាមបែបឌីជីថល (Digital) នៅក្នុងប្រធានបទជុំវិញនឹងអំណាននៅកម្ពុជា។ ជាមួយគ្នានេះដែរ ក្រុមការងារកំពុងធ្វើការរៀបចំសម្រួលអត្ថបទក្នុងសៀវភៅទៅជាសារសំឡេង ក៏ដូចជាវីដេអូដើម្បីឱ្យអត្ថបទអប់រំទាំងនេះអាចសម្រួលទៅដល់ទស្សនិកជនបានកាន់តែច្រើន ជាពិសេសនៅក្នុងស្ថានភាពនៃការរក្សាគម្លាតសង្គមនេះ។ អំណានយុវជន ក៏កំពុងតែរៃអង្គាសដើម្បីបង្កើតគេហទំព័រ (Website) ដើម្បីបង្កភាពងាយស្រួ...
មជ្ឈមណ្ឌលអាន និង ស្រាវជ្រាវ (ការិយាល័យអំណាន)
មជ្ឈមណ្ឌលនេះ ត្រូវបានបង្កើតឡើងដោយមានការឧបត្ថម្ភគាំទ្រពីសប្បុរសជននានា ដើម្បីបង្កើតជាកន្លែងដែលអ្នកស្ម័គ្រចិត្ត និង ក្រុមការងារអំណានយុវជន អាចប្រើជាការិយាល័យដើម្បីធ្វើការលើកម្មវិធីផ្សេងៗរបស់អំណានយុវជន ក៏ដូចជាកសាងជាកន្លែងសម្រាប់ការអាន ការសរសេរ និង ការស្រាវជ្រាវ សម្រាប់អ្នកដែលមានបំណងចង់បង្កើនជំនាញស្រាវជ្រាវរបស់ពួកគាត់។ ទីតាំងគឺនៅក្នុង សាខាសាកលវិទ្យាល័យខេត្តសៀមរាបតែម្ដង។...
អំណានយុវជនបន្ទាយមានជ័យ (ឆាប់នេះ)
អំណានយុវជនបន្ទាយមានជ័យ គឺជាកម្មវិធីដូចជាមួយនឹងអំណានយុវជនបាត់ដំបងដែរ ដែលយើងនឹងរៀបចំជាវេទិកាបណ្ដុះបណ្ដាលសមត្ថភាពអំណានរយៈពេល១២សប្ដាហ៍ទៅកាន់យុវជនដែលនិយមការអាននៅខេត្តនោះតែម្ដង។ ក្រុមការងារបានរៀបចំគម្រោងការចាប់តាំងពីឆ្នាំ២០១៩មកម្លេះ ក៏ប៉ុន្តែត្រូវបានពន្យាដោយសារវិបត្តិជំងឺកូវីដ-១៩ ពុំស្រាកស្រាន្តសោះ។ ពួកយើងសង្ឃឹមថា នឹងបានរៀបចំឆាប់ៗនាពេលខាងមុខនេះ។ ...
កម្មវិធីបង្វឹកក្រុមការងារបង្គោលអំណានយុវជន
គម្រោងពង្រឹងក្រុមការងារបង្គោលក្នុងបរិបទកូវីដ-១៩ គឺជាដំណើរការនៃការបណ្ដុះបណ្ដាលក្រុមការងារអំណានយុវជនទាំងអស់ ដើម្បីទទួលបានចំណេះដឹងពាក់ព័ន្ធនឹងការដឹកនាំ ការបន្តវេនក្នុងវិស័យអំណាននាពេលអនាគតរបស់អំណានយុវជន។ គម្រោងនេះ នឹងបណ្ដុះបណ្ដាលក្រុមការងារគោលចំនួន១០រូប របស់អំណានយុវជន ឱ្យច្បាស់ការណ៍លើបច្ចេកទេសនៃការដឹកនាំ បច្ចេកទេសក្នុងការគ្រប់គ្រងចាត់ចែងក្រុមការងារ ឬការងារទៅតាមចំណាត់ថ្នាក់ ឬក៏ទៅតាមជំនាញរៀងៗខ្លួន និងអា...
ព័ត៌មាន និងព្រឹត្តិការណ៍
ខាងក្រោមនេះ គឺជាបញ្ជីព័ត៌មាន និងព្រឹត្តិការណ៍នានា របស់ “អំណានយុវជន”។ សូមចែករំលែកបន្ត ទៅកាន់បងប្អូនដទៃ ដើម្បីជ្រាបជាដំណឹងអំពីពួកយើង។