amnanyuveajun អំណានយុវជន

បុព្វហេតុអំណានយុវជន

ជំរុញយុវជន ពីអ្នកមិនធ្លាប់អានទៅជាអ្នកអានសកម្ម ពីអ្នកអានសកម្មទៅជាអ្នកអានប្រកបដោយមានការត្រិះរិះពិចារណាស៊ីជម្រៅ ពីអ្នកអានដែលមានការត្រិះរិះពិចារណាស៊ីជម្រៅ ទៅជាអ្នកដឹកនាំដ៏មានសក្តានុពលម្នាក់នាពេលអនាគត។

amnanyuveajun អំណានយុវជន

២០៥ នាក់

ទទួលបានវគ្គបណ្ដុះបណ្ដាលសមត្ថភាពអំណាន ១២សប្ដាហ៍ ដោយជោគជ័យ។

amnanyuveajun អំណានយុវជន

១.៥ ម៉ឺននាក់

បានចូលរួមវេទិកា “អំណាន” ដោយរៀបចំឡើងដោយ “អំណានយុវជន”។

amnanyuveajun អំណានយុវជន

៥០០០០ក្បាល

នៃសៀវភៅ “អំណានជាអំណាច” បានដល់ដៃអ្នកអានតាមរយៈវេទិកាអំណានរបស់​​​ អំណានយុវជនគិតត្រឹមឆ្នាំ២០២១

វប្បធម៌អំណាននៅកម្ពុជា ជាតឹកតាងបង្ហាញអំពីព្រលឹងនៃប្រព័ន្ធអប់រំ។ កាលណាតែចំនួនអ្នកអានច្រើនឡើង នោះគេនឹងកត់សម្គាល់ឃើញថា វិស័យអប់រំនឹងមានភាពរីកចម្រើន។ ក៏ប៉ុន្តែផ្ទុយដាច់ស្រឡះ ល្គឹកណាចំនួនអ្នកអានតិច នោះការអប់រំក៏នៅមានកម្រិតដែរ។ គុណភាពអំណានរបស់ប្រទេសមួយ វាជាការឆ្លុះបញ្ចាំងអំពីភាពរីកចម្រើននៃសង្គមជាតិមួយដូចគ្នាដែរ។

យោងតាមរបាយការណ៍នៃ “វិទ្យាស្ថានជាតិស្ថិតិ នៃក្រសួងផែនការឆ្នាំ២០១៩-២០២០” បានបញ្ជាក់ថា អត្រាអក្ខរកម្មមនុស្សពេញវ័យនៅកម្ពុជាមានប្រមាណជា ៨២ភាគរយ ដោយកើនឡើង ៤ភាគរយ បើប្រៀបធៀបពីឆ្នាំ ២០១៤-២០១៦។ ទិន្និន័យនេះ បង្ហាញថា “កម្ពុជាហាក់មានសន្ទុះរីកចម្រើនទៅលើវិស័យអំណាន (អក្ខរកម្ម) បន្តិចម្ដងទៅៗ។ ប៉ុន្តែទិន្និន័យមួយនេះ ក៏ស្ថិតនៅជាតួលេខមួយទាបដដែល បើសិក្សាពីប្រទេសមួយចំនួនក្បែរខាងកម្ពុជា។

ដោយយល់ឃើញថា អត្រាអ្នកអាននៅកម្ពុជានៅមានកម្រិតទើប “អំណានយុវជន” មានបេសកកម្មលើកស្ទួយវប្បធម៌អំណានតាមរយៈការបណ្ដុះបណ្ដាល ការបង្កើតវេទិកា និងជំរុញការសរសេរជាដើម។ ក្នុង១ឆ្នាំ បណ្ដុះបណ្ដាលបាន៣ជំនាន់ ដោយមួយជំនាន់ជាមធ្យម ១៥នាក់ ចុះទម្រាំ ១៥ឆ្នាំទៅមុខ?

/images/ក្បាច់ទី១.png/images/ក្បាច់ទី១.png